ដំណើរទស្សនកិច្ចសិក្សា (Youth Agroecology Caravan)

ដំណើរទស្សនកិច្ចសិក្សា (Youth Agroecology Caravan)
ទីតាំង៖ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង
ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៦
សមាគមនិរន្តរភាពដីដើម្បីជីវិត – Soil for Life (SSLA) បានដឹកនាំ ដំណើរទស្សនកិច្ចសិក្សា Youth Agroecology Caravan ទៅកាន់ កសិដ្ឋាន Keat Farm។
ដំណើរទស្សនកិច្ចនេះ ផ្តោតទៅលើការរៀនសូត្រដោយអនុវត្ត និងការផ្លាស់ប្តូរបទពិសោធន៍អំពី កសិកម្មប្រកបដោយចីរភាព និង កសិទេសចរណ៍ ដោយមានអ្នកចូលរួមសរុបចំនួន ៣៣ នាក់ មកពីបណ្តាសហគមន៍ និងខេត្តផ្សេងៗគ្នា។
✨ សកម្មភាពសំខាន់ៗក្នុងកម្មវិធី
1️⃣ ការយល់ដឹងអំពីការចឹញ្ចឹមពពែ គោ យកទឹកដោះ
2️⃣ ស្វែងយល់ពីការកែច្នៃទឹកដោះទៅជាផលិតផលផ្សេងៗ
3️⃣ រៀនអំពីដំណាំ និងបន្លែចម្រុះ
4️⃣ សិក្សាពីការចិញ្ចឹមជ្រូកដោយវិធីសាស្ត្រស្អាត មិនមានក្លិនស្អុយ
5️⃣ ស្វែងយល់អំពីកសិទេសចរណ៍
គោលបំណងគឺ ដើម្បីចូលរួមពង្រឹងសមត្ថភាពយុវជន និងបង្កើនការយល់ដឹងអំពី កសិកម្មយូរអង្វែង ព្រមទាំងបំផុសគំនិតដល់កសិករជំនាន់ថ្មី ក្នុងការកសាងប្រព័ន្ធអាហារដែលមានភាពធន់ មានគុណភាព អាចបន្សាំខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុ បង្កើនទិន្នផល បង្កើតប្រាក់ចំណូល និងស្តារប្រព័ន្ធជីវៈចម្រុះឡើងវិញ ដើម្បីចូលរួមថែរក្សា និងព្យាបាលធម្មជាតិ សម្រាប់មនុស្ស និងសត្វ នៅពេលអនាគត។
ដំណើរទស្សនកិច្ចសិក្សា “Youth Agroecology Caravan” មានគោលបំណងក្នុងការរំលែក អំពីការអនុវត្តន៍កសិកម្មប្រកបដោយនិរន្តរភាព និង ការប្រើប្រាស់ធនធានធម្មជាតិដែលអនុវត្តកសិ អេកូឡូស៊ី។ បន្ទាប់ពីនេះនឹងមានការតាមដាន សកម្មភាពរបស់សមាជិកម្នាក់ៗដែលបានចូលរួម ដើម្បីធានាការចូលរួមពេញលេញរបស់អ្នកចូលរួម ជាពិសេសការផ្សព្វផ្សាយពីវិធីសាស្រ្តបែប កសិអេកូឡូស៊ី។
ដំណើទស្សនកិច្ចសិក្សានេះនឹងមានកសិករចូលរួមជាអ្នកអនុវត្តវិធីសាស្រ្តកសិអេកូឡូស៊ី មកពី បណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា សុទ្ធសឹងតែជាកសិករគម្រូក្នុងរបស់សមាគម និងមកពីអង្គការ ដៃគូ ជាសមាជិករបស់ ALiSEA កសិករវ័យក្មេង ចូលរួម សរុបចំនួន ៣៣នាក់មកពីតំបន់ ផ្សេងៗគ្នា។
——————–
Contact Details:
Mobile: +855 77799901
Email: info@soil4life.org
Reach out to our Social Media:
Office Address: O’takorm II Village, TuoltaEk Commune, Battambang City, Cambodia.
Author
Brooklyn Simmons

Binterdum posuere lorem ipsum dolor. Adipiscing vitae proin sagittis nisl rhoncus mattis rhoncus. Lectus vestibulum mattis ullamcorper velit sed. Facilisis volutpat est

Leave a Reply

Related Post