#ដំណើរទស្សនកិច្ចសិក្សាថ្ងៃចុងក្រោយ

#ដំណើរទស្សនកិច្ចសិក្សាថ្ងៃចុងក្រោយ អ្នកចូលរួមវ័យក្មេងជា កសិករគម្រូក្នុងរបស់សមាគម និងមកពីអង្គការ ដៃគូ ជាសមាជិករបស់ ALiSEA កសិករវ័យក្មេង ចូលរួម សរុបចំនួន ៣៣នាក់មកពីតំបន់ ផ្សេងៗគ្នា បានទៅទស្សនកិច្ចការដាំដុះដំណាំរបស់កសិករនៅក្នុង ភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលបានជ្រើសរើសយកវិធីសាស្ត្រមិនភ្ជួររាស់ដីដើម្បីដាំដុះដំណាំ។ នេះជាវិធីសាស្ត្រមួយដែលគុណ ប្រយោជន៍ច្រើនក្នុងការកាត់បន្ថយថ្លៃដើមដូចជា
• កម្លាំងពលកម្ម
• សម្ភារៈកសិកម្ម
• ជីកសិកម្ម ជាដើម ។
វាជាវិធីសាស្ត្រមួយនេះជួយ ការពារដីពីការហូរច្រោះនិងការសឹករិចរិល ដែលធ្វើឲ្យប្រសើរឡើងដល់គុណភាពដីនិងជីវៈចម្រុះ រួមចំណែកដល់ការអភិរក្សធនធានធម្មជាតិ ទឹក និងខ្យល់ ជួយបង្កើនទិន្នផល ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ពួកគាត់បានប្រមូលកំប្លោកដែលអណ្តែតលើផ្ទៃទឹក នារដូវវស្សាមកគ្រប់លើដីកសិកម្មរបស់ពួកគាត់ វាបានផ្តល់នូវសំណើមដល់ដី និងកាត់បន្ថយ ការដុះស្មៅចង្រៃថែមទៀតផង។
នេះជាផ្នែកមួយនៃការអនុវត្តកសិកម្មបែបអេកូឡូស៊ី ដែលហៅថាជាកសិកម្មអភិរក្ស គឺការដាំដុះដែលមិនបង្កការរំខានដល់បរិស្ថាន កាត់បន្ថយការបញ្ចេញសារធាតុកាបូនឌីអុកស៊ីតទៅក្នុងបរិយាកាស ដែលរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ។
——————–
Contact Details:
Mobile: +855 77799901
Email: info@soil4life.org
Reach out to our Social Media:
Office Address: O’takorm II Village, TuoltaEk Commune, Battambang City, Cambodia.
Author
Brooklyn Simmons

Binterdum posuere lorem ipsum dolor. Adipiscing vitae proin sagittis nisl rhoncus mattis rhoncus. Lectus vestibulum mattis ullamcorper velit sed. Facilisis volutpat est

Leave a Reply

Related Post